ខុសជំនាន់ហើយ! ក្មេងប្រុសម្នាក់ មិនត្រឹមតែច្រៀងពីរោះ ថែមទាំងហ៊ានសុំ សុគន្ធកញ្ញា ចូលស្តីដណ្តឹងកណ្តាលឆាក
ភ្នំពេញ៖ កម្មវិធីប្រលងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី២ឆ្នាំនេះ មានសុទ្ធតែក្មេងៗជាច្រើន មិនថាប្រុសស្រី ដែលមានសមត្ថភាពខ្លាំងនៅក្នុងការបញ្ចេញសម្លេង ធ្វើឲ្យCoach ទាំង៣រូបទប់ចិត្ត មិនចុចប៊ូតុងមិនបាន។
ជាក់ស្តែង កាលពីយប់មិញនេះជាសប្តាហ៍ទី២ នៃកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយនេះហើយ នៅក្នុងនោះឃើញថាក្មេងៗខ្លះមានសមត្ថភាពខ្លាំងនៅក្នុងការបញ្ចេញច្រៀង ក៏បានជាប់ទៅដល់វគ្គបន្ទាប់ រីឯខ្លះទៀត មិនទទួលបានការចុចប៊ូតុងពីCoach នោះទេ ព្រោះតែសមត្ថភាពសម្លេងម្នាក់ៗនៅមានកម្រិត ទោះបីជាពួកគេនៅក្មេងក្តី។
ស្របពេលជាមួយគ្នានេះ អ្នកទស្សនាជាច្រើនបានចាប់អារម្មណ៍ទៅលើក ក្មេងប្រុសឆេង ប្រសិទ្ធ ដែលមានអាយុ១០ឆ្នាំ បានបកស្រាយនូវបទចម្រៀងជាភាសាអង់គ្លេស« Girl On Fire» ពីរោះខ្លាំងធ្វើឲ្យCoach ទាំង៣រូបនាំគ្នាចុចប៊ូតុងគ្រប់គ្នា។
តែអ្វីដែលកាន់តែពិសេសនោះគឺ ប្អូនប្រុសពិតជាក្លាហានមែនទែន ដែលហ៊ានសុំCoach សុគន្ធកញ្ញា អោប ថែមទាំងពោលពាក្យដែលមិនគួរឲ្យចង់ជឿថា ស្រលាញ់កញ្ញាសុគន្ធកញ្ញា ខ្លាំង ចង់សុំចូលស្តីដណ្តឹងនាងទៀតផង។ បានលឺយ៉ាងដូច្នោះអ្នកទស្សនានៅទីនោះ នាំគ្នាអស់សំណើចយ៉ាងខ្លាំង ដោយមិននឹកស្មានថាក្មេងប្រុសម្នាក់នេះក្លាហានបែបនេះ សូម្បីតែCoach ក៏ទប់ចិត្ត ក្នាញ់មិនស្ទើរនោះទេ។
សម្រាប់លទ្ធផលចុងក្រោយនោះ គឺប្អូនប្រុសដែលក្លាហាន និងច្រៀងបានយ៉ាងពីរោះរូបនេះ ក៏បានជ្រើសយកCoach សុគន្ធកញ្ញា ដើម្បីឈានទៅកាន់វគ្គបន្តទៀត៕
ខុសជំនាន់ហើយ! ក្មេងប្រុសម្នាក់ មិនត្រឹមតែច្រៀងពីរោះ ថែមទាំងហ៊ានសុំ សុគន្ធកញ្ញា ចូលស្តីដណ្តឹងកណ្តាលឆាក
Reviewed by Khmer Song 2222
on
August 26, 2018
Rating:
![ខុសជំនាន់ហើយ! ក្មេងប្រុសម្នាក់ មិនត្រឹមតែច្រៀងពីរោះ ថែមទាំងហ៊ានសុំ សុគន្ធកញ្ញា ចូលស្តីដណ្តឹងកណ្តាលឆាក](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4f0uNdiMEiq6W5hivFPpwlY5sVhxPCgNQKkb4-wRGFPfRpEM26ZPUxKohZsSJvpA3DTlFdkkRyUGqVCnZ03b5zJS-Goddemrs4Q-MpiECUE_DP_nICgkZFF4gmqgcPdoFzaDMDwn_1lg/s72-c/4b3a3db88575b058ad42164a724544e3dfb900c4.jpg)
No comments: